Created
May 4, 2026 01:57
-
-
Save seanghay/cbfc195eba7bbe22959a0392e5cf6b9d to your computer and use it in GitHub Desktop.
This file contains hidden or bidirectional Unicode text that may be interpreted or compiled differently than what appears below. To review, open the file in an editor that reveals hidden Unicode characters.
Learn more about bidirectional Unicode characters
| នៅថ្ងៃអាទិត្យ ទី៣ ឧសភា អ៊ីស្រាអែលបានអនុម័ត ទិញយន្តហោះចម្បាំង ២គ្រឿងទៀត ពីរដ្ឋាភិបាលអាមេរិក។ នៅក្នុងនោះ យន្តហោះប្រដេញ ប្រភេទ F-35 មួយគ្រឿង ផលិតដោយក្រុមហ៊ុន Lockheed Martin និងមួយគ្រឿងទៀត ប្រភេទ F-15IA ផលិតដោយក្រុមហ៊ុន Boeing។ នេះបើយោងតាមក្រសួងការពារជាតិអ៊ីស្រាអែល។«អ៊ីស្រាអែលគឺខ្លាំងជាងពេលណាទាំងអស់ ហើយអ៊ីស្រាអែលត្រូវតែខ្លាំងជាងសត្រូវជានិច្ច»។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ នៅថ្ងៃអាទិត្យ ទី៣ ឧសភា ដោយបានបន្ថែមទៀតថា អ៊ីស្រាអែលត្រូវឈរលើគោលការណ៍សំខាន់ពីរ។ ទី១ ពង្រឹងសមត្ថភាពការពារជាតិ និងទី២ ត្រូវមានឯករាជ្យភាព ក្នុងវិស័យយោធា ដើម្បីអាចឲ្យអ៊ីស្រាអែលក្លាយជាប្រទេសខ្លាំងបាន។ លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ការបញ្ជាទិញយន្តហោះចម្បាំងអាមេរិក ទំនើបចុងក្រោយ ប្រភេទ F-35 និង F-15IA នឹងអាចជួយពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសអ៊ីស្រាអែល វាយលុកចូលក្នុងដែនអាកាសរបស់អ៊ីរ៉ង់។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបន្តទៀតថា អ៊ីស្រាអែលគ្រោងចំណាយថវិកាការពារជាតិបន្ថែម ចំនួនប្រមាណ ១១៩ពាន់លានដុល្លារ សម្រាប់រយៈពេលដប់ឆ្នាំខាងមុខ។ ថវិកាទាំងអស់នេះនឹងត្រូវចំណាយ ដើម្បីជំរុញផលិតកម្មក្នុងស្រុក មានជាទិ៍ ការផលិតសព្វាវុធទំនើបៗ និងយន្តហោះចម្បាំង ដោយខ្លួនឯង ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំង លើក្រុមហ៊ុនផលិតសព្វាវុធបរទេស។គួរជ្រាបថា គម្រោងបញ្ជាទិញយន្តហោះចម្បាំង ធ្វើឡើងប៉ុន្មានខែ ក្រោយពីរដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តកញ្ចប់ថវិកាជាតិឆ្នាំ២០២៦ ចំនួនប្រមាណជិត៣០០ពាន់លានដុល្លារ ក្នុងនោះ ៤១ពាន់លានដុល្លារ ចំណាយលើវិស័យការពារជាតិ៕ |
Sign up for free
to join this conversation on GitHub.
Already have an account?
Sign in to comment